Latest Updates


Showing posts with label i. Show all posts
Showing posts with label i. Show all posts

កំពូលហ្គេមទាំង 10 ដែលចេញ Trailers បន្លំ

September 01, 2017
•


នេះជា Videos បង្ហាញថ្មីពី WatchMojo.com ទាំង ១០ ដែល
អ្នកឈុត​ពាណិជ្ជកម្មមិនមែនជាផលិតផលពិតប្រាកដ។
         ភាពយន្តភាពយន្តគឺល្អឥតខ្ចោះនៅក្នុងការផ្សាយ
តែខុសពីសាច់រឿងទាំងស្រុងនៅក្នុងដូច្នេះមុន
នឹងអ្នកសំរេចចឹត្តថាទិញនៅ Game Online សូមអ្នក
សិក្សាអោយសព្វគ្រប់ជ្រុងជ្រោយសិនខ្លាចខុស
 Game ទាំង ១០ នេះ ៖



Game បញ្ចារដោយកាយវិការ មនុស្ស

យ៉ាងណានោះកំភ្លេចមើលវីដេអូខាងក្រោម។
ប្រភព៖ WatchMojo.com អត្ថបទ ៖ សុខ កប 

ហ្គេម​វៃ-បាញ់​​ដ៏​ជក់​ចិត្ត N.O.V.A. legacy ចេញ​លើ Android មុន App Store

September 01, 2017
•
 

       ហ្គេម​បែប​បាញ់​បោះ​វៃ-ប្រហារ N.O.V.A. legacy ត្រូវ​បាន​​ទំព័រ Facebook ផ្លូវការ Gameloft ប្រកាស​ដាក់​ឲ្យ​ដោនឡូត​ឥត​គិត​ថ្លៃ​សម្រាប់​អ្នក​ប្រើ​ទូរសព្ទ​ពពួក Android ប៉ុន្តែ​ចំពោះ​អ្នក​ប្រើ iPhone ក្រុមហ៊ុន Gameloft នឹង​​ប្រកាស​ដាក់​ឲ្យ​ដោនឡូត​លើ​ App Store ឆាប់ៗ​នេះ។



ហ្គេម​ដ៏​ល្បី​​នេះ​មាន​ច្រើន​វគ្គ និង​សំបូរ​អាវុធ​​ប្លែកៗ បាញ់​មិន​ចេះ​ខ្ជិល​​ ជាពិសេស​វគ្គ Legacy នេះ​ប្រមូល​ផ្ដុំ​ដោយ​តួអង្គ​​ប្លែកៗ​មិន​ធ្លាប់​ឃើញ​នៅ​វគ្គ​មុនៗ។ ឯការ​រចនា Graphic ការ​បន្ថែម​អាវុធនិង​ភ្លេង​ក្នុង​ហ្គេម​គួរ​ឲ្យ​​ទាក់​ទាញ ចង់​​លេង​ជក់​ចិត្តមែនទែន​។ ដោយ​ឡែក​សម្រាប់​អ្នក​ប្រើ iPhone កុំ​អន់​ចិត្ត ប្រហែលជា​សប្តាហ៍​ក្រោយ​នឹង​អាច​ដោនឡូត​លេង​បាន​ដែរ​ហើយ។
តោះ! កុំ​ឲ្យ​រង់ចាំ​យូរ​ចូល​ទៅ​​ដោនឡូត​​ទាំង​អស់​គ្នា​
ចុច​ដោនឡូត​ នៅ​ទីនេះ Play Store





ប្រភព៖ sabay ប្រែ​សម្រួល៖ កៅ រក្សា 

កម្មវិធីប្រឡងចម្រៀងកុមារលំដាប់ថ្នាក់ពិភពលោក The Voice Kids Cambodia, វគ្គ Blind

September 01, 2017
•

Auditions សប្ដាហ៍ទី 2
កុមារា៖ ពេជ្រ ថៃ
អាយុ 12ឆ្នាំ, បាត់ដំបង
ច្រៀងបទ៖ បាត់ដំបងបណ្ដូលចិត្ត
facebook.com/thevoicekidscambodia
Youtube.com/thevoicekidscambodia
IZE Cambodia Water

អស្ចារ្យ! ទិញ​ឡាន Ford ថែម​ម៉ូតូ​ឲ្យ ១គ្រឿង ភ្លាមៗតែ​ម្ដង

ក្រុមហ៊ុន RMA Cambodia ដែល​ជា​តំណាង​នាំចូល និង​ចែកចាយ​ផ្ដាច់​មុខ​រថយន្ត Ford ប្រចាំ​កម្ពុជា បាន​រៀបចំ​កម្មវិធី​ពិសេស​សម្រាប់​អតិថិជន​របស់​ខ្លួន​គឺ Ford Truck Month ដែល​ចាប់​ផ្ដើម​ពី​ថ្ងៃ​នេះ រហូត​ដល់​ថ្ងៃ​ទី៣១ សីហា ២០១៧។
រាល់​ពេល​ដែល​អតិថិជន​ទិញ​រថយន្ត Ford Ranger 2017 ពី RMA Cambodia នឹង​ទទួល​បាន​ម៉ូតូ​ហុងដា Dream ស៊េរី​ថ្មី ២០១៧ ១គ្រឿង ឬ​សាច់ប្រាក់​សុទ្ធ ១ ៥០០​ដុល្លារ​ ភ្លាមៗ​ដោយ​មិន​ចាំ​បាច់​ចាប់​ឆ្នោត។បើ​ចាប់​អារម្មណ៍​កម្មវិធី​នេះ ទាក់ទង​ទៅ​អាគារ​តាំង​បង្ហាញ​រថយន្ត​ទាំង ៣ របស់ Ford ដែល​រួម​មាន៖
  • ទី​តាំងទី​១៖ អគារ​លេខ ៤៤៤ មហាវិថី​ព្រះ​មុនីវង្ស ទល់មុខ​ក្រសួង​ដែនដី​នគរោបនីយកម្ម និង​សំណង់ ទូរសព្ទ​លេខ ០២៣ ២១៤ ២១៤
  • ទី​តាំងទី​២៖ នៅ​តាម​បណ្ដោយ​ផ្លូវ​ទៅ​ប្រលាន​យន្តហោះ​អន្តរជាតិ​ពោធិចិនតុង ទូរសព្ទ​លេខ ០២៣ ៨៩០ ៨៨០
  • ទី​តាំងទី​៣៖ អគារ​លេខ ៥៩៣ ផ្លូវ​ជាតិ​លេខ​៦ ខេត្ត​សៀម​រាម ទូរសព្ទ​លេខ ០៦៣ ៧៦៦ ៦៦១៕

ថ្ម ៤ ប្រភេទ​បំពាក់​លើ​ទូរសព្ទ មាន ២ សឹង​បាត់​ឈ្មោះ​ពី​លោក​នេះ​ហើយ


​ថ្ម​បំពាក់​លើ​ទូរសព្ទ​ដែល​កំពុង​ប្រើប្រាស់គិត​ពី​អតីតកាល​មក​ទល់​ពេល​នេះ គឺ​មាន ៤ ប្រភេទ រួម​មាន​ថ្ម Li-ion (Lithium-Ion), LiPo (Lithium-Polymer), Nickel Metal Hydride និង Nickel-Cadmium។
បច្ចុប្បន្ន​លើ​ស្មាតហ្វូន​ទាំង​អស់​មាន​បំពាក់​តែ ថ្ម ២ ប្រភេទ​គត់​រួម​មាន Li-ion និង LiPo ហើយ​ ២ ​ប្រភេទ​ទៀត ធ្លាប់​តែ​មាន​បំពាក់​លើ​ទូរសព្ទ​មាន​ក្ដារ​ចុច ស៊េរី​ចាស់ៗ ងាក​មក​ទូរសព្ទ​ស៊េរី​​ទំនើប​ គឺ​មិន​ធ្លាប់​ឃើញ​វត្តមាន​វា​ទៀត​នោះ​ឡើយ។ ​​ ១.ថ្ម Li-ion


ទំហំ​ស្មាតហ្វូន​ប្រើប្រាស់​ថ្ម LiPo ក៏​មិន​ចាញ់​ថ្ម Li-ion នោះ​ដែរ ខណៈ​វា​មាន​រូបរាង​តូច មាន​សុវត្ថិភាព​ខ្ពស់ ហើយ​ស្តង់ដារ​ប្រើប្រាស់​ដូច​ទៅ​នឹង​ថ្ម Li-ion។​ ប្រភេទ​ថ្ម​ទាំង ២ សុទ្ធ​សឹង​តែ​មាន​មុខងារ​ផ្ដាច់​ចរន្ត​ភ្លើង​ស្វ័យប្រវត្តិ នៅ​ពេល​សាក​បញ្ចូល​ពេញ ១០០ ភាគរយ។
ចំពោះ​ថ្ម LiPo អាច​ផ្ទុក​ថាមពល​ខ្ពស់​ជាង ៤០ ភាគរយ ធៀប​ទៅ​នឹង​ទំហំ​ថ្ម Nickel Metal Hydride ដោយ​ទោះ​បី​ជា​មាន​ទំហំ​ប៉ុន​គ្នា​ក្ដី។ ទូរសព្ទ LG G6, OnePlus 5, Oppo R9s និង iPhone 6 កំពុង​ប្រើប្រាស់​នូវ​ថ្ម LiPo ខាង​ក្នុង​ម៉ាស៊ីន។
៣.ថ្ម Nickel-Cadmium
ថ្ម​ប្រភេទ​នេះ​មាន​ចំណុច​អាក្រក់​ម្យ៉ាង គឺ​ផល​ប៉ះពាល់​នៃ​វដ្ដ​សាក​ថ្ម ខុស​ពី​ថ្ម​ ២ ប្រភេទ​ផ្សេង​ទៀត​ខាង​លើ។ ដោយ​ចង់​មាន​ន័យ​ថា​ អ្នក​ប្រើប្រាស់​ត្រូវ​សាក​ថ្ម​ឱ្យ​ពេញ ១០០ ភាគរយ ហើយ​សឹម​ដក​ទៅ​ប្រើប្រាស់ ដោយ​មិន​អាច​ធ្វើ​ការ​សាក​ត្រឹម ៨០ ភាគរយ ហើយ​ដក​ទៅ​ប្រើ យក​មក​សាក​បន្ត​ទៀត​នោះ​ទេ។ ធ្វើ​បែប​នេះ​វា​នឹង​ប៉ះពាល់​ដល់​ការ​ចងចាំ​នៃ​វដ្ដ​សាក ហើយ​គុណភាព​នឹង​ចុះ​អន់ថយ។
ពុំ​មាន​ការ​សម្គាល់​ច្បាស់លាស់​ពី​ម៉ូដែល​​ទូរសព្ទ​ដែល​បំពាក់​ថ្ម​នេះ​ឡើយ ប៉ុន្តែ​គ្រាន់​ដឹង​ថា​គេ​បំពាក់​លើ​ទូរសព្ទ​ស៊េរី​ចាស់ៗ ដែល​កាល​នោះ​បើ​យើង​ទុក​ទូរសព្ទ​ចោល មួយ​ថ្ងៃ​ស៊ី​យ៉ាង​ច្រើន​ត្រឹម​ ១ ភាគរយ​ប៉ុណ្ណឹង​ឯង។ វដ្ដ​នៃ​ការ​សាក​ថ្ម NiCad ត្រូវ​បាន​កំណត់​​ត្រឹម​តែ ៥០០ ដង​ប៉ុណ្ណោះ ដោយ​យើង​អាច​ដឹង​ថា​​ប្រើ​ត្រឹម ២ ឆ្នាំ​​ថ្ម​នោះ​គឺ​អស់​គុណភាព​ហើយ។
៤.ថ្ម Nickel Metal Hydride
ថ្ម NiMH មាន​រាង​និង​ទំហំ​ដូច​គ្នា​ទៅ​នឹង​ថ្ម NiCad ប៉ុន្តែ​វា​អាច​ផ្ទុក​ថាមពល​កាន់​បាន​យូរ​ជាង​ប្រមាណ ៣០​ ទៅ ៤០ ភាគរយ។ មាន​តម្លៃ​ធូរ​ថ្លៃ ហើយ​គេ​និយម​ប្រើ​ច្រើន​បើ​ធៀប​នឹង​​ថ្ម NiCad។
យ៉ាងណាមិញ​ការ​ធ្លាក់​ចុះ​នៃ​កម្លាំង​វ៉ុល​ក៏​អាច​កើត​មាន​ឡើង នៅ​ពេល​ដែល​អ្នក​ប្រើប្រាស់​បាន​សាក​បញ្ចូល​ដល់​ខ្ទង់​រយ​ដង បង្ក​ជា​បញ្ហា​ដល់​ជាតិ​គ្រីស្តាល់​​ផ្ទុក​ខាង​ក្នុង​ថ្ម​ឡើង​គគ្រើម។ ប៉ុន្តែ​វា​កើត​ឡើង​នៅ​ពេល​ដែល​អ្នក​បាន​ប្រើប្រាស់​ប៉ុណ្ណោះ ខណៈ​បើ​ទុក​ទូរសព្ទ​ចោល មិន​អាច​បង្ក​ជា​បញ្ហា​នេះ​បាន​ឡើយ។

បើចង់នាំមនុស្សទៅភពអង្គារឱ្យបានលឿនដូចក្តីស្រមៃនោះអង្គការ NASA ត្រូវតែសហការជាមួយក្រុមហ៊ុនឯកជន?



(អាមេរិក)៖ ថ្មីនេះអង្គការ NASA បានប្រកាសថាខ្លួនមិនអាចនាំមនុស្សទៅកាន់ភពអង្គារបានដូចកាលកំណត់នោះទេដោយសារតែជួបប្រទះបញ្ហាផ្នែកហិរញវត្ថុ ប៉ុន្តែបើចង់សម្រេចក្ដីស្រមៃឱ្យបានលឿននោះអង្គការ NASA អាចសហការជាមួយ
ក្រុមហ៊ុនឯកជនដើម្បីពន្លឿនល្បឿនក្នុងបេសសកម្មបញ្ជូនមនុស្សទៅកាន់ភពអង្គារ។នេះបើយោងតាមការចេញផ្សាយដោយវេបសាយវិទ្យាសាស្រ្ដ Space.com នៅព្រឹកថ្ងៃសៅរ៍ទី ១៥ ខែកក្កដា ឆ្នាំ២០១៧។



នាពេលបច្ចុប្បន្ន​ទីភ្នាក់ងារអវកាស NASA កំពុងតែសហការ​ជាមួយក្រុមហ៊ុន​ឯកជនអវកាសចំនួន ០៦ផ្សេងទៀត ដើម្បីរួមគ្នាអភិវឌ្ឍន៍​​ប្រព័ន្ធ​គំរូមួយ ដែលនឹងជួយ​បង្កើន​សមត្ថភាព​នៃយាន​អវកាស Orion និងគ្រាប់រ៉ុក្កែត​មានតម្លៃរាប់




រកឃើញ «ប្រេងនុយក្លេអ៊ែរ» នៅរោងចក្រនុយក្លេអ៊ែរហ្វូគូស៊ីម៉ា ក្រោយរងគ្រោះមហន្តរាយ ជិត៧ឆ្នាំ


មនុស្សយន្ត​ក្រោម​ទឹក ថត​បាន​រូបភាព​ដំបូង​បង្អស់​នៃ ស្រទាប់​ប្រេង​នុយក្លេអ៊ែរ​ដែល​រលាយ
រោងចក្រ​នុយក្លេអ៊ែរ​ហ្វូគូស៊ីម៉ា ត្រូវ​បាន​វាយប្រហារ​ដោយ​រលក​យក្ស​ស៊ូណាមី កាល​ពី​ឆ្នាំ​២០១១
វា​ជា​ឧបទ្ទវហេតុ​ផ្ទុះ​នុយក្លេអ៊ែរ​ដ៏​ធ្ងន់ធ្ងរ​បំផុត បើ​គិត​ចាប់​តាំង​ពី​គ្រោះ​មហន្តរាយ​នុយក្លេអ៊ែរ Chernobyl កាល​ពី​ឆ្នាំ​១៩៨៦

យោង​តាម​ក្រុម​អ្នកវិទ្យាសាស្ត្រ​របស់​ក្រុមហ៊ុន Tepco បាន​ឲ្យ​ដឹង​ថា មនុស្សយន្ត​ក្រោម​ទឹក ថត​បាន​រូបភាព​ដំបូង​បង្អស់​នៃ ស្រទាប់​ប្រេង​នុយក្លេអ៊ែរ​ដែល​រលាយ (melted nuclear fuel) នៅ​រោងចក្រ​នុយក្លេអ៊ែរ​ហ្វូគូស៊ីម៉ា (Fukushima)។



គួរ​រំលឹក​ឲ្យ​ដឹង​ថា រោងចក្រ​នុយក្លេអ៊ែរ​ហ្វូគូស៊ីម៉ា​របស់​ប្រទេស​ជប៉ុន​នេះ ត្រូវ​បាន​វាយប្រហារ​ដោយ​រលក​យក្ស​ស៊ូណាមី កាល​ពី​ឆ្នាំ​២០១១ បណ្តាល​ឲ្យ​កើត​មាន​ឧបទ្ទវហេតុ​ផ្ទុះ​នុយក្លេអ៊ែរ​ដ៏​ធ្ងន់ធ្ងរ​បំផុត បើ​គិត​ចាប់​តាំង​ពី​គ្រោះ​មហន្តរាយ​នុយក្លេអ៊ែរ Chernobyl កាល​ពី​ឆ្នាំ​១៩៨៦។ មនុស្ស​ប្រមាណ​ជាង ១៨ ៥០០ នាក់​បាន​ស្លាប់ ឬ​បាត់​ខ្លួន ខណៈ​ប្រជាជន​ជប៉ុន ជាង ២០០ ០០០ នាក់ ត្រូវ​បាន​បង្ខំ​ឲ្យ​ចាកចេញ​ពី​លំនៅឋាន ព្រោះ​ការ​ព្រួយបារម្ភ​ថា​ទីក្រុង ទទួល​រង​វិទ្យុសកម្ម​ខ្លាំង ក្រោយ​ពេល​ដែល​រ៉េអាក់ទ័រ ចំនួន ៣ បាន​បាក់​ស្រុត​ចុះ។











ប្រភព៖ BBC ប្រែ​សម្រួល៖ សេង ឡុង

ទម្លាយ​ការ​ពិត​ពី​តម្លៃ​ម៉ូតូ​Dream​2017​កំពុង​ល្បី​ដាក់​លក់​តែ​៦០០​ដុល្លារ









​អ្នកលក់ម៉ូតូ​មួយ​រូបដែលសុំ​មិន​បញ្ចេញ​ឈ្មោះ​នៅ​ម្តុំ​គីរីរម្យ​​បាន​​បង្ហើប​ថា​​ម៉ូតូ​ហុងដាឌ្រីម​​ដែលកំពុង​ផ្សព្វ​ផ្សាយ​​ល្បីតៗ​គ្នា​​ដាក់​លក់​តម្លៃ​មិន​ដល់​១​ពាន់​ដុល្លារ​នោះ​ជា​ម៉ូតូ​ដែល​គេនាំគ្រឿង​បន្លាស់​មក​ដំឡើង​ក្នុង​ស្រុក​ដែល​គេ​​ហៅ​​​ម៉ូតូ​តៃវ៉ាន់។
ម៉ូតូ​នេះ​មិន​មែន​ជា​ម៉ូតូ​ដែល​គេ​ផលិត​ចេញ​ពី​រោង​ចក្រនោះ​ទេ​​​ពោល​គឺ​គ្រឿង​តំឡើង​គ្រោង​ម៉ូតូ​ស្ដុប​ឬ​កន្លែង​ផ្សេងៗ​ទៀត​នោះ​ជា​ផលិតផល​របស់​តៃវ៉ាន់​ដូច​នេះ​ទើប​តម្លៃ​របស់​វាធូរ​ថ្លៃ​ជាង​២​ដង​ព្រោះ​ថាបើ​តំឡើង​ពី​រោង​ចក្រ​ហើយ​យក​មក​លក់​​គឺ​ត្រូវ​បង់​ក្រដាស​ពន្ធ​បង់​ការ​ដឹក​ជញ្ជូន​នឹង​ចុះ​បញ្ជី​ច្រើន​ទៀត​ដែល​ជាហេតុ​ធ្វើ​ឲ្យ​ម៉ូតូ​ខ្លះ​តម្លៃ​ទៅ​ដល់​ជាង​៣​ពាន់​ដុល្លារ​ក៏​មាន​ដែរ។
"ជា​ធម្មតា​ម៉ូតូ​ស៊េរី​ឆ្នាំ​២០១៧​គេ​បាន​ចុះ​លេខ​កូដ​បញ្ជី​នាំ​ចូល​តាំង​ពី​ចុង​ឆ្នាំ​២០១៦​ម៉្លេះ។​ឧទាហរណ៍​ងាយៗ​ដូច​ជា​ក្បាល​លេខ​ម៉ាស៊ីន​ម៉ូតូ​អក្សរ​H​ជា​តំណាង​ឲ្យ​ស៊េរី​ចេញ​ឆ្នាំ​២០១៧​ដែល​បាន​ចុះ​លេខ​បញ្ជី​ត្រឹម​ត្រូវ​ហើយ​យក​ចូល​មក​លក់​ជាង​កន្លះ​ឆ្នាំ​ទៅ​ហើយ​ទាំង​ក្រុមហ៊ុន​នាំ​ចូល​ផ្លូវ​ការ​និង​តំណាង​លក់​តាម​ហាង​ជាដើម។​អ៊ីចឹង!​គ្មាន​ហុងដា​ឌ្រីម​ស៊េរី​២០១៧​ចេញ​មក​ទៀត​ទេ​បើ​ចេញ​មក​មាន​តែ​ស៊េរី​២០១៨​តែ​ម្ដង។
អ្នកលក់រូប​នេះ​បន្ត​ទៀត​ថា​តម្លៃ​​ខ្ទង់​២​ពាន់​ដុល្លារ​ដល់​ពេល​មាន​ម៉ូតូ​តៃវ៉ាន់​​ក៏​នៅ​​មាន​អ្នក​ទិញ​ជិះ​ហូហែរ​ព្រោះ​តម្លៃ​វា​សមរម្យ​ជាង​ពួក​គាត់​អាច​ទិញ​វា​យក​ទៅ​រកស៊ី​ឬ​ដឹក​ទំនិញ​នាយ​អាយ​ដែល​មិន​សូវ​ខ្វល់​ពី​តំហែទាំ​ច្រើន​បើ​ជិះ​ខ្ទេច​គឺ​ចោល​តែ​ម្ដង។
​យ៉ាង​នេះ​ក្តី​លោក​បញ្ជាក់​ថា​មិន​ប្រាកដ​ថា​ម៉ូតូ​តៃវ៉ាន់​ឬ​តំឡើង​នៅ​ខ្មែរ​គ្មាន​គុណភាព​ទេ​ទាល់​តែ​ជិះ​សាក​ទើប​ដឹង​បើ​ជិះ​ទៅ​សំឡេង​វា​ខុស​ប្រក្រតី​លាន់​ស៊ីម៉ាំង​ឬ​ឆាប់​សាក​ពណ៍​ពណ៍​ស្ដុប​ឆាប់​ឡើង​លឿង​ទាំង​នោះ​ហើយ​ជា​របស់​ក្លែង​បន្លំ​ពិត​មែន។
ឆ្លើយតប​ការលើក​ឡើងនេះ​លោក​ឆេង​​ពៅ​ជា​​​​ម្ចាស់​​ក្រុមហ៊ុន​​ដែល​​នាំ​​ចូល​​គ្រឿង​​​ម៉ូតូ​​នេះ​​មក​តម្លើង​​នៅ​​ស្រុក​​ខ្មែរ​បាន​ឲ្យ​ដឹង​ថា​តាម​ពិត​ទៅ​ម៉ូតូ​នេះ​មិន​មែន​ឈ្មោះ​ហុងដា​ឌ្រីម​២០១៧​ដូច​ដែល​អ្នកចែក​ចាយ​កន្លង​មក​បាន​និយាយ​នោះ​ទេ​វា​មាន​ឈ្មោះ​ថា​អាសង់​តៃវ៉ាន់​ហើយ​សូម្បី​តែ​ឈ្មោះឌ្រីម​ក៏​គ្មាន​នៅ​លើ​តែម​ម៉ូតូ​ដែរ​គ្រាន់​តែ​រូប​រាង​ស្រដៀងប៉ុណ្ណោះ។
​ចំពោះ​តម្លៃ​​៦៨០​ដុល្លារ​ដែល​គ្រប់​គ្នា​ភ្ញាក់​ផ្អើល​នោះ​គឺ​មិន​ខុស​នោះ​ទេ​ព្រោះ​ការ​នាំ​ចូល​គ្រឿង​ទាំង​នោះ​ពី​ប្រទេស​តៃ​វ៉ាន់​ជា​ផ្នែក​ៗ​កញ្ចប់ៗមាន​តម្លៃ​ធូរ​ថ្លៃ​ជាង​​ប្រទេស​ថៃ​ឬ​ជប៉ុន​ដែល​គេ​នាំ​ចូល​មក​ទាំង​ដុំៗ​ហើយ​​សូម្បី​តែ​បូក​រួម​ទាំង​តម្លៃ​ពល​កម្ម​តំឡើង​ក៏​មិន​លើស​នេះ​ច្រើន​ដែរ​។
លោក​បន្ថែម​ថា​មាន​​អ្នក​ចែក​ចាយ​ជា​ច្រើន​ដែល​និយាយ​ថា​ជា​ម៉ូតូ​ក្លែងក្លាយ​​តែ​វា​មិន​មែន​ជា​ម៉ូតូ​ក្លែង​ក្លាយ​នោះ​ទេ​គ្រាន់​តែ​ថា​ជា​ផលិតផល​យក​ចូល​ពី​​ប្រទេស​តៃវ៉ាន់​​ប៉ុណ្ណោះ​។
























វិធីព្យាបាលហឺត តាមបែបធម្មជាតិ

September 01, 2017
•


- វិធីទី១៖ យកស្លឹកជីត្រចៀកជ្រូក បុក ឬច្របាច់យកទឹកពី ៣ស្លាបព្រាកាហ្វេមកហូប សំរាប់ព្យាបាលក្អកហឺត
ពិសា១ថ្ងៃ២ដង ព្រឹកល្ងាច។ មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជ
សាស្រ្តបូរាណ ២០០៦




- វិធីទី២៖ យកពោតបារំាងស្រស់ ២ផ្លែកាត់ក្បាល នឹងកន្ទុយចេញ រួចកាត់ជា ២ ឬ៣កង់ ដាក់នៅក្នុងទឹកស្អាតមួយកែវ ទុកវាចោលមួយយប់ ហើយផឹកមុនបរិភោគអាហារពេលព្រឹកកន្លះម៉ោង (ផឹងទាំងអស់)។





អនុវត្តរូបមន្តមួយនេះឲ្យបានទៀងទាត់ រហូតទាល់តែជំងឺរបស់អ្នកជាសះស្បើយ។

បើអ្នកគេងច្រើនតើខូចសុភាពដែឬទេ?

September 01, 2017
•
ទ្រឹស្តី: ការដេកត្រូវចំណាយពេលរហូតប្រហែល 8 ក្នុងចំណោមរាល់ 24 ម៉ោង
ឬមួយភាគបីនៃជីវិតរបស់យើង។ច្រើនជាងមួយភាគបីនៃប្រជាជនអាមេរិកមិនទទួលការ
ដេកគ្រប់គ្រាន់ដូច CDC បានណែនាំទេ។យោងតាមការស្រាវជ្រាវដោយមូលនិធិគេងរបស់
ជាតិគឺមួយភាគបីនៃប្រជាជនអាមេរិកបាននិយាយខ្លួនគេមិនបានគេកគ្រប់គ្រាន់ឬត្រឹមត្រូវឡើយ។
ប៉ុន្តែយើងមិនបាច់ចំណាយពេលវេលាច្រើនមកខ្វល់​អំពី​រឿងគេងមិនគ្រប់គ្រាន់ឡើយ។

ជាទូទៅការគេងពេលថ្ងៃសំខាន់ណាស់ បើអ្នកមិនបានគេងពេលយប់មិនមែនជា
បញ្ហារឡើយ ព្រោះថាការគេងថ្ងៃ ១ ម៉ោង ជំនួសអោយ យប់ ២ ម៉ោង។
ប្រសិនបើពេលយប់អ្នកគេងបានតែ ២ ម៉ោង ចូលអ្នកគេង ថ្ងៃ បន្ថែម ២ ម៉ោង ទៀត
ទើបគ្រប់គ្រាន់។
ដូចនេះការគេងមិនគ្រប់លែងជាបញ្ហារសំរាប់អ្នកទៀតហើយ៕

ប្រភព៖ msn ប្រែសម្រួល សុខ កប 

ជីរអង្កាមអាចជួយបំបាត់ក្លិនមាត់ បំបាត់ការជ្រីវជ្រួញលើផ្ទៃមុខ​

September 01, 2017
•



» ជីរអង្កាមអាចជួយបំបាត់ក្លិនមាត់ បំបាត់ការជ្រីវជ្រួញលើផ្ទៃមុខ​ជួយសម្រកទម្ងន់ បំបាត់ផ្ដាសសាយ បំបាត់ហើម ឬឆ្អល់ពោះ
- បើលោកអ្នក មានបញ្ហាក្លិនមាត់ សូមសាកល្បង ព្យាយាមទំពារ ស្លឹកជីរអង្កាមស្រស់
ប្រមាជា ២-៣ សន្លឹក នោះខ្យល់ដង្ហើម របស់លោកអ្នក នឹងប្រែជាមានក្លិន
ក្រអូបប្រហើរ ភ្លាមៗតែម្ដង។







- មានសារធាតុជួយឲ្យស្បែកសើមនិងបំបាត់ការជ្រីវជ្រួញ
(បុកស្លឹកយកមកលាបលើស្បែកមុខ១៥នាទី រួចលាងចេញនិងទឹកក្តៅឧណ្ហៗ។
- យកឬសលាងសម្អាត រួចកិនយកទឹកលាយទឹកឃ្មុំបន្តិចលាប
ក្រោមភ្នែក១៥នាទីសិមលាងចេញ។








- ជីអង្កាមស្រស់ផ្សំជាតែបៃតង ជួយសម្រក់ទម្ងន់ វាអាចរំលាយសារជាតិទ្រីគ្លី
សេរីដដែលមាននៅក្នុងរាងរបស់អ្នក និងដុតបំផ្លាញជាតិការឡូរីបានយ៉ាងច្រើនផងដែរ។
- ជួយកាត់បន្ថយភាពហត់នឿយដោយសារការប្រឹងសម្លឹងអេក្រង់កុំព្យូទ័រយូរពេកទៀតផង។







- នៅពេលនរណាម្នាក់មានអាការគ្រុន យើងអាចយកជីរអង្កាម មកអោយទំពារ
ដើម្បីជួយបញ្ចេញញើស បំបាត់ផ្ដាសសាយ បំបាត់ហើម ឬឆ្អល់ពោះ និង
ជួយបណ្ដេញខ្យល់ក្នុងក្រពះទៀតផង៕




សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត

របៀបធ្វើចេកបំពងនុំប៉័ងពិសេស

September 01, 2017
•


ជួយ share ចែកគ្នាសាករៀនធ្វើញ៉ាំផង
*គ្រឿងផ្សំ៖
- ចេកទុំ នុំប៉័ងចិតស្តើងៗ កាត់ខាងៗវាចេញ ពងមាន់២ ប័រ ទឹកដោះគោខាប់។



*របៀបធ្វើ៖
- ចិតនុំប៉័ងជាចំណិតស្តើងៗ រួចលាបទឹកដោះគោខាប់ និងប័រ ពីក្នុង
- ហាន់ចេកជាចំណិតៗ រួបយកនុំប៉័ងខាងលើទៅខ្ចប់វា រួចយកទៅប្រឡាក់ជាមួយស៊ុតក្រហម រួចយកទៅចៀនជាការស្រេច។

















អត្ថបទដោយ៖ អ៊ាង សុផល្លែត

តោះ ក្រឡេកទៅមើលភូមិកុលសម្ព័ន្ធ Doi Pui Mong នៅថៃ។ ពិតជាមានធម្មជាតិដ៏ស្រស់ត្រកាលមែន!

ភាគខាងជើងនៃប្រទេសថៃកំពុងមានការទាក់ទាញភ្ញៀវទេសចរមកពី
ទូទាំងពិភពលោក ដោយសារតែសម្រស់នៃភូមិកុលសម្ព័ន្ធ
 Doi Pui Mong។ ជនជាតិភាគតិចទាំងនេះបានរស់នៅ
លើភ្នំនៃប្រទេសថៃរាប់រយឆ្នាំមកហើយដែលភាគច្រើនមក
ពីប្រទេសវៀតណាម ទីបេ នេប៉ាល់ ឡាវ ភូមា និងចិន។ 
ដើម្បីទៅដល់ភូមិរបស់ពួកគេ យើងត្រូវធ្វើដំណើរដោយកា
រជិះក្បូនទៅកាន់ភូមិមួយនៅភាគខាងជើង។
នៅទីនោះមានកុលសម្ព័ន្ធភ្នំចំនួន៦។ ពួកគេគឺជា Lisu, Karen,
 Mien (Yao), Hmong, Akha និងកុលសម្ព័ន្ធ Lahu ដែល
ពួកគេមានវប្បធម៌ខុសប្លែកពីគ្នា។ ភ្ញៀវទេសចរអាចស្គាល់តាម
រយៈការរស់នៅរបស់ពួកគេ។
 ភ្ញៀវទេសចរត្រូវជិះក្បូនតាមទន្លេ Mae Taeng ដែលកាត់តាមព្រៃធំនៅ
តំបន់ភាគខាងជើង។ ផ្លូវនោះអាចធ្វើឲ្យភ្ញៀវទេសចរមើលឃើញ
រុក្ខជាតិបៃតងខៀវស្រងាត់នៅលើជ្រុងម្ខាងនៃច្រាំងទន្លេនៅពេល
ដែលវាអណ្ដែតលើទឹក។ នៅតាមផ្លូវ អ្នកនឹងមានឱកាសឃើញ
សត្វព្រៃនៅតំបន់នេះ ក៏ដូចជាការនេសាទត្រីក្នុងស្រុកនៅលើផ្ទៃ
ទឹកដ៏ស្ងប់ស្ងាត់។ តោះ ទៅមើលរូបថតនៅតំបន់នោះទាំងអស់គ្នា៕
ប្រភព៖ theculturetrip ប្រែ​សម្រួល៖ sophea kheang  
 
Copyright © Angkor Green World. Designed by OddThemes | Distributed By AngkorTop