Latest Updates


ទីបំផុត! សមត្ថកិច្ចសម្រេចមិនបញ្ជូន លោក កឹម សុខា មកកាន់សាលាឧទ្ធរណ៍នោះទេ ដោយព្រួយបារម្ភពីសុវត្ថិភាព​ ខណៈសវនាការ នឹងធ្វើឡើង ដោយកំបាំងមុខ


នាយឧត្តមសេនីយ៍ ខៀវ សុគ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបញ្ជាក់ប្រាប់ Fresh News យ៉ាងច្បាស់នៅល្ងាចថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧នេះថា សមត្ថកិច្ចនិងអគ្គនាយកដ្ឋានពន្ធនាគារ ក្រោមចំណុះក្រសួងមហាផ្ទៃ បានសម្រេចមិនបញ្ជូនលោក កឹម សុខា ពីពន្ធនាគារត្រពាំងផ្លុង ក្នុងខេត្តត្បូងឃ្មុំ មកកាន់សាលាឧទ្ធរណ៍ ដើម្បីជំនុំជម្រះលើសំណុំរឿងស្នើសុំនៅក្រៅឃុំ នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧ ស្អែកនេះឡើយ ដោយសារតែមានព្រួយបារម្ភពីសុវត្ថិភាព​ជនជាប់ចោទ ខណៈដែលសវនាការនឹងនៅតែបន្តធ្វើឡើងជាធម្មតា នៅថ្ងៃស្អែក។
លោក ខៀវ សុភ័គ បានបញ្ជាក់ថា អគ្គនាយកដ្ឋានពន្ធនាគារ បានទទួលលិខិតពីសាលាឧទ្ធរណ៍រួចហើយដោយបញ្ជាក់ថា វត្តមាន ឬអវត្តមាន លោក កឹម សុខា នៅក្នុងសវនាការមុនអង្គសេចក្តី ពោលគឺសវនាការជនុំជម្រះករណីស្នើសុំនៅក្រៅឃុំរបស់លោក កឹម សុខា នៅថ្ងៃស្អែកនេះ មិនសំខាន់នោះទេ ហើយក៏មិនខុសនីតិវិធីដែរ ដោយសារតែមិនមែនជាសំណុំរឿងអង្គសេចក្តី (សំណុំរឿងក្បត់ជាតិ) ដូច្នេះក្រសួងមហាផ្ទៃ សម្រេចមិនបញ្ជូនលោក កឹម សុខា ពីពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ មករាជធានីភ្នំពេញទេ ដោយសារតែគិតអំពីបញ្ហាសុវត្ថិភាព។
លោកថ្លែងថា ការសម្រេចមិនបញ្ជូនលោក កឹម សុខានេះ ធ្វើឡើងបន្ទាប់ពីសមត្ថកិច្ចនិងក្រសួងមហាផ្ទៃពិនិត្យឃើញថា មានក្រុមមួយចំនួនគ្រោងលើកគ្នា ទៅកាន់សាលាឧទ្ធរណ៍ នៅថ្ងៃសវនាការរ​បស់ លោក កឹម សុខា ស្អែកនេះ ហើយសមត្ថកិច្ចខ្លាចមានជនបាតដៃទី៣ នៅក្នុងចំណោមនោះ ដោយសារតែ សំណុំរឿង លោក កឹម សុខា មានការពាក់ព័ន្ធនឹងជនផ្សេងៗទៀត៕


ប្រភព Fresh News













ធ្លាយ​ប្រាក់​ឈ្នួល Neymar នៅ PSG​ ក្នុង​​មួយ​ថ្ងៃ​​​អាច​ទិញ Marcedes បាន​១​គ្រឿង

ចាប់​តាំង​ពី Neymar ផ្លាស់​ទៅ PSG គ្រប់គ្នា​​មិន​សូវ​ដឹង​ច្បាស់លាស់​ពី​ប្រាក់​​ឈ្នួល​ដែល​កីឡាករ​រូប​នេះ​​ទទួល​បាន​នោះ​ទេ ប៉ុន្តែ​ថ្មី​ៗ​នេះ​សារព័ត៌មាន​អាល្លឺម៉ង់​មួយ​បាន​បញ្ចេញ​​ចំនួន​តួ​លេខ​នៃ​ប្រាក់​បៀវត្សរ៍​​​របស់​កីឡាករ​ប្រេស៊ីល​នេះ។




Neymar បាន​ក្លាយ​ជា​កីឡាករ​ថ្លៃ​ជាង​គេ​លើលោក បន្ទាប់​ពី PSG​យល់​ព្រម​ទិញ​ផ្ដាច់​កុងត្រា​ពី Barcelona ក្នុង​តម្លៃ​១៩៨​លាន​ផោន។ ផ្អែក​តាម​សារព័ត៌មាន​អាល្លឺម៉ង់ Der Spiegel បាន​ទម្លាយ​ចំនួន​​ប្រាក់​ឈ្នួល​ថា កីឡាករ​វ័យ​២៥​ឆ្នាំ​នេះ​ទទួល​បាន​​ជាង៦០០ ០០០​ផោន (ជាង​៨១​ម៉ឺន​ដុល្លារ) ក្នុង​មួយ​សប្ដាហ៍។
បូកដកគុណចែក​តាម​តួ​លេខ ក្នុង​កិច្ចសន្យា​៥​ឆ្នាំ​សរុប​ជា​​ទឹក​ប្រាក់​ Neymar ​ទទួល​បាន​​៣២,៧​លាន​ផោន(៤៤,៣១​លាន​ដុល្លារ) ​ក្នុង​មួយ​ឆ្នាំ។ បើ​គិត​ជា​ថ្ងៃ​ គេ​អាច​​ទទួល​ប្រាក់​ឈ្នួល​រង្វង់​៨៨ ០០០​ផោន​(ជាង​១១​​ម៉ឺន​ដុល្លារ) ក្នុង​មួយ​ថ្ងៃ។ ​

យោង​តាម​គេហទំព័រ Roadandtrack បង្ហាញ​ថា Marcedes-Benz S550 ស៊េរី​ថ្មី​មួយ​គ្រឿង​ពេល​នេះ​​តម្លៃ​ត្រឹម​៩៦ ៦០០​​ដុល្លារ(តម្លៃ​ក្រៅស្រុក)​ប៉ុណ្ណោះ ដូច្នេះ​តាម​ចំណូល​ប្រចាំ​ថ្ងៃ​របស់ Neymar អាច​ទិញ​រថយន្ត​នេះ​បាន​១​គ្រឿង​ ហើយ​សល់​លុយ​ទៀត។ តាម​តួ​លេខ ពេល​នេះ​ប្រាក់​ឈ្នួល​របស់​ Neymar ​បាន​ឡើង​ឈរ​លើ​កំពូល​កីឡាករ​ទាំង​ពីរ  Lionel Messi និង Cristiano Ronaldo ហើយ ប៉ុន្តែ​នៅ​ក្រោម Carlos Tevez ដែល​កំពុង​លេង​នៅ​​ក្លឹប​ចិន Shanghai Shenhua ៦៥០ ០០០​ផោន​ក្នុង​១​សប្ដាហ៍៕ ​​​​
ប្រភព៖ sabay

ច្រឹង ពលរដ្ឋ និង​ សំអឿន ពិដោរ មិនមានឈ្មោះពេលប៉ះក្រុមវៀតណាមក្នុង​វគ្គ​ជម្រុះ AFC Asia Cup 2019 នៅ​ថ្ងៃទី១០ តុលា ២០១៧

September 23, 2017
សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា បាន​ចេញ​បញ្ជី​ឈ្មោះ​កីឡាករ​ជម្រើស​ជាតិ​កម្ពុជា ២៣រូប ត្រៀម​ប្រកួត​ជាមួយ​វៀតណាម ក្នុង​វគ្គ​ជម្រុះ AFC Asia Cup 2019 នៅ​ថ្ងៃទី១០ តុលា ២០១៧ ប៉ុន្តែក្នុងបញ្ជីនោះ គឺ​មិន​មានឈ្មោះ​កីឡាករ​ដ៏សំខាន់ ២រូបឡើយ នោះ គឺ ច្រឹង ពលរដ្ឋ របស់​ក្លឹប​ក្រសួង​ការពារ​ជាតិ និង​សំអឿន ពិដោរ របស់​ក្លឹប​ព្រះខ័នរាជ ស្វាយរៀង។
ច្រឹង ពលរដ្ឋ (លេខ១៦)
សំអឿន ពិដោរ (លេខ១៧ នៅក្លឹបព្រះខ័នរាជ ស្វាយរៀង)
បញ្ជី​ឈ្មោះ​កីឡាករ​ជម្រើស​ជាតិ​កម្ពុជា ទាំង​២៣រូប​រួមមាន
១. កែវ សុខផេង ២. អ៊ិន សូដាវីដ ៣. ប្រាក់ ធីវា ៤. សឿត បារាំង ៥. ឆុំ ភីសា ៦. ជួន ចាន់ចាវ ៧. កែវ សុខសិលា ៨. ប្រាក់ មុនីឧត្តម ៩. ណុប តុលា ១០. សឿយ វិសាល ១១. សឿយ វិសាល ១២. នេន សុធារដ្ឋ ១២. ឃួន ឡាបូរ៉ាវី ១៣. រស់ សំអឿន ១៤. ស៊ូ យ៉ាទី ១៥. ស ពិសិដ្ឋ ១៦. អ៊ុំ សេរីរ័ត្ន ១៧. ឈិន ឈឿន ១៨. សុះ ស៊ូហាណា ១៩. អ៊ន ចាន់ប៉ូលីន ២០. ទិត្យ ឌីណា ២១. ពេជ្រ សុវណ្ណខេមរិន្រ្ទ ២២. ធារី ចន្ថាប៊ីន និង ២៣. ចាន់ វឌ្ឍនាកា។
សូម​បញ្ជាក់​ថា កីឡាករ​ ច្រឹង ពលរដ្ឋ និង សំអឿន ពិដោរ ត្រូវ​បាន​គ្រូ​បង្វឹក​លោក Leonardo Vitorino ​ប្រកាស​កាត់​ចេញ​ពី​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ​ក្នុង​អំឡុង​ការ​ប្រកួត​កីឡា​ស៊ីហ្គេម កាលពី​ខែ​សីហា ដោយ​​បាន​លើក​ហេតុ​ផល​ថា កីឡាករ​​២រូប​នេះ មិន​គោរព​វិន័យ​នៅ​ក្នុងក្រុម៕

អត្ថបទ៖ សំភី Khley Khley

FC Barcelona បន្តកំណត់ត្រាឈ្នះរបស់ខ្លួន១០០% ក្រោយបំបាក់ម្ចាស់ផ្ទះ​ Girona ក្នុងលទ្ធផល ៣ទល់នឹង០ ឈរលើកំពូលតារាង Laliga

September 23, 2017
FC Barcelona រក្សាកំណត់ត្រាឈ្នះ១០០%ក្រោយយកឈ្នះ Girona ៣ ទល់នឹង០ ជាការឈ្នះលើកទី៦របស់ខ្លួននៅរដូវកាលនេះ។
ការប្រកួតកាលពីយប់មិញ ក្រុមភ្ញៀវរកបានគ្រាប់ទីមួយនៅនាទី១៧ជាការស៊ុតរបស់ Alba ហើយទៅត្រូវកីឡាករ Aday Benítez ធ្វើឲ្យចូលទីខ្លួនឯង ហើយគ្រាប់ទី២ ជាការធ្វើឲ្យចូលទី ខ្លួនឯងដូចគ្នារបស់អ្នកចាំទី Moreno បន្ទាប់ពី Aleix Vidal កាត់បាល់ចូលកណ្ដាល។
ដោយឡែកនៅនាទី៦៩ Luis Suarez បានប្រើល្បឿនរបស់ខ្លួនរត់យកបាល់ពីការបំផ្លោងរបស់មិត្តរួមក្រុមហើយស៊ុតទំលុះអ្នកចាំទីយ៉ាងស្អាតជួយឲ្យ Barcelona បាន១៨ពិន្ទុពេញពីការប្រកួត La Liga រដូវកាលនេះ៕

ក្រសួងធនធានទឹក បញ្ជាក់ស្ថានភាពកំពស់ទឹកជំនន់ នៅតាមស្ថានីយជលសាស្ត្រនានា ប្រចាំថ្ងៃទី២៤ ខែកញ្ញានេះ!

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៧នេះ បានចេញព្រឹត្តបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹកជំនន់ នៅតាមបណ្តាស្ថានីយជលសាស្ត្រទាំង៨ រួមមានស្ថានីយ៖

១-ទន្លេមេគង្គ-ស្ទឹងត្រែង
២-ទន្លេមេគង្គ-ក្រចេះ
៣-ទន្លេមេគង្គ-កំពង់ចាម
៤-ទន្លេបាសាក់-ចតុមុខ
៥-ទន្លេមេគង្គ-អ្នកលឿង
៦-ទន្លេបាសាក់-កោះខែល
៧-ទន្លេសាប-ព្រែកក្តាម
៨-ទន្លេសាប-កំពង់លួង

សូមអានព្រឹត្តបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹកជំនន់ របស់ក្រសួងធនធានទឹក ពីស្ថានភាពកំពស់ទឹក នៅតាមបណ្តាស្ថានីយជលសាស្ត្រ ដូចខាងក្រោម៖


១០ កន្លែងជ៉ំវិញពិភពលោក អាចមើលទេសភាពថ្ងៃលិចបានស្អាតជាងគេបំផុត ក្នុងនោះក៏មានអង្គរវត្តផងដែរ


ទិដ្ឋភាពពេលថ្ងៃលិចគឺជាទិដ្ឋភាពដ៏ស្រស់ស្អាតមួយក្នុងចំណោមទិដ្ឋភាពច្រើនដែលកើតឡើងដោយធម្មជាតិ ហើយយើងអាចមើលឃើញទិដ្ឋភាពថ្ងៃលិចកាន់តែស្រស់ស្អាតបើសិនជាយើងមើលនៅកន្លែងមួយដ៏សាកសមបំផុត ។
ខាងក្រោមនេះគឺជាកន្លែងទាំងនោះ វាគឺជាកន្លែងទាំង ១០ ដែលភ្ញៀវទេសចរណ៍ជាច្រើនសរសើរថា ជាកន្លែងដែលមើលទេសភាពថ្ងៃលិចបានស្អាតជាគេបំផុតនៅក្នុងលោក ក្នុងចំណោមនោះក៏មានមួយកន្លែងនៅកម្ពុជាផងដែរ ៖
1. STONEHENGE នៅចក្រភពអង់គ្លេស
2. GRAND CANYON នៅរដ្ឋអារីហ្សូណា សហរដ្ឋអាមេរិក
3. Angkor Wat ប្រាសាទអង្គរវត្ត នៅកម្ពុជា

4. ភ្នំ BROMO នៅឥណ្ឌូនេស៉ី
5. SANTORINI នៅក្រិច
6. កោះ MALDIVES
7. ឆ្នេរ IPANEMA ទីក្រុង RIO DE JANEIRO ប្រេស៉ីល
8. ប្រាសាទ TANAH LOT TEMPLE កោះបាលី
9. MATTERHORN ប្រទេសស្វីស
10. ឆ្នេរ PFEIFFER រដ្ឋកាលីហ្វ័នញ៉ា សហរដ្ឋអាមេរិក

x

ការពិតថ្នាំកាត់បន្ថយជំងឺមហារីកសួត លាក់នៅក្នុងផ្ទះបាយសោះ

September 23, 2017
មូលហេតុចម្បងដែលបណ្តាលឲ្យកើតជំងឺមហារីកសួត គឺទម្លាប់ជក់បារី ហើយសូម្បីតែអ្នកដែលស្រូបយកផ្សែងបារីញឹកញាប់ក៏ធ្វើឲ្យសួតចុះខ្សោយដែរ។ ដូច្នេះ ដើម្បីគេចផុតពីជំងឺដ៏មានគ្រោះថ្នាក់មួយនេះ តើយើងត្រូវធ្វើដូចម្តេចទៅ?



បើយោងតាមការស្រាវជ្រាវថ្មីមួយរបស់ក្រុមអ្នកជំនាញនៅប្រទេសចិនបានបង្ហាញថា ការប្រើប្រាស់ខ្ទឹមឆៅអាចកាត់បន្ថយជំងឺមហារីកដល់ទៅ ៤៤ភាគរយ បន្ទាប់ពីការតាមដានទៅលើអ្នកជំងឺមហារីកសួតចំនួន ១,៤២៤នាក់ និងអ្នកស្ម័គ្រចិត្តចំនួន ៤,៥៣៤នាក់ រួចមក។ អ្នកស្រាវជ្រាវធ្វើការសន្និដ្ឋានថា ខ្ទឹមសមានផ្ទុកសមាសធាតុសរីរាង្គសំខាន់ៗពីធម្មជាតិជាច្រើន រួមទាំងសារធាតុ Allicin ដែលមានសមត្ថភាពអាចព្យាបាលជំងឺច្រើនមុខ។ នេះហើយ ជាមូលហេតុ ដែលធ្វើឲ្យខ្ទឹមសមានសមត្ថភាពក្នុងការការពារជំងឺមហារីកសួតយ៉ាងមានប្រសិទ្ធភាព។




តើអ្នកត្រូវប្រើប្រាស់ខ្ទឹមសយ៉ាងដូចម្តេច?

ការធ្វើលំហាត់ប្រាណជាប្រចាំអាចកាត់បន្ថយជំងឺមហារីកសួតបាន១៥ភាគរយ ហើយការទទួលទានតែបៃតងអាចកាត់បន្ថយជំងឺមហារីកសួតបានតែ១៨ភាគរយ ប៉ុណ្ណោះ។ ប៉ុន្តែ ប្រសិនបើអ្នកដាក់បញ្ចូលខ្ទឹមសឆៅទៅក្នុងរបបអាហារយ៉ាងហោចណាស់ពីរដងក្នុង១សប្តាហ៍ ទម្ងន់ប្រហែលជា៣៣ក្រាម អាចកាត់បន្ថយហានិភ័យរហូតដល់ទៅ ៤៤ភាគរយ។ ខ្ទឹមសទម្ងន់៣៣ក្រាមនេះ អាចមានចំនួនពី១០ទៅ៣០កំពឹស គឺអាស្រ័យទៅលើខ្ទឹមតូចឬធំ ដែលអ្នកត្រូវទទួលទានជារៀងរាល់សប្តាហ៍។




សូម្បីតែអ្នកជក់បារីក៏ដោយ ប្រសិនបើពួកគេទទួលទានខ្ទឹមសឲ្យបានពីរដងក្នុងមួយសប្តាហ៍ អាចកាត់បន្ថយហានិភ័យនៃជំងឺមហារីកសួត ៣០ភាគរយ បើធៀបទៅនឹងអ្នកជក់បារីដែលមិនញ៉ាំខ្ទឹមស។





ដោយសារតែឃើញពីអត្ថប្រយោជន៍ទាំងអស់នេះហើយ ទើបក្រុមអ្នកជំនាញជាច្រើនបានផ្តល់អនុវសាស្ត្រឲ្យយើងគ្រប់គ្នាទទួលទានឲ្យបានញឹកញាប់៕

iPhone X គែម​អេក្រង់​ខ្លី បំពាក់​អេក្រង់ OLED និង​អាច​ដោះសោរ​ដោយ​ស្កេនមុខ


ពេលវេលាទន្ទឹមរង់ចាំបានមកដល់ហើយសម្រាប់អតិថិជន Apple ទាំងអស់ ក៏ដូចជាមហាជនទូទាំងពិភពលោក ដែលចង់ដឹងចង់ឮថា តើចុងឆ្នាំ 2017 នេះនឹងមានអ្វីប្លែកខ្លះ? មិនខុសពីរាល់ដងនោះទេគឺ Apple តែងតែបំបែកកំណត់ត្រាប្រវត្តិសាស្ត្ររបស់ខ្លួនពីមួយឆ្នាំទៅមួយឆ្នាំ ហើយអ្វីដែលលេចធ្លោជាងគេបំផុតនោះគឺ iPhone 10 ឬ X (លេខរ៉ូម៉ាំង) ជាការមកដល់ថ្មីមិនធ្លាប់មិនពីមុនមករបស់ Apple។ ជាការពិតណាស់ iPhone នេះមិនមែនជា iPhone ដេញជំនាន់ដូចសព្វមុនដងនោះទេ តែវាគឺជា iPhone បង្កើតឡើងដាច់ដោយឡែកពីគេ ដោយឈក្នុងឈ្មោះថ្មី រូបរាងរចនាបទប្លែក កម្លាំងម៉ាស៊ីនខ្លាំង និងកាន់តែមានភាពទាន់សម័យ វ័យឆ្លាតជាងមុនទៅទៀត។
  • កាមេរ៉ាពពួក Wide Angle Lens ទំហំ 12 មេហ្គាភិចសែល មានកម្រិត Aperture ធំបំផុត f/1.8
  • កាមេរ៉ាពពួក Telephoto ទំហំ 12 មេហ្គាភិចសែល មានកម្រិត Aperture ធំបំផុត f/2.4
  • Face ID ៖ ពុំមានប៊ូតុង Home ទៀតនោះទេ ដូច្នេះការដោះសោរគឺត្រូវប្រើប្រាស់ផ្ទៃមុខទាំងស្រុង ឬប្រើលេខកូដសម្ងាត់ក៏បាន មានន័យថាដោះសោរដោយសម្លឹងមើលទៅលើសេនស័រខាងមុខនៃផ្ទៃអេក្រង់របស់ iPhone X ដោយ Apple បានបំពាក់សេនស័រមួយចំនួននៅផ្ទៃខាងមុខក្បែកាមេរ៉ា ដើម្បីសិក្សាអំពីទម្រង់មុខរបស់ម្ចាស់ iPhone X ដែលមិនងាយនឹងច្រឡំជាមួយនឹងផ្ទៃមុខអ្នកផ្សេងនោះទេ។ មុខងារថ្មីនេះ មិនត្រឹមតែអាចដោះសោរនៅពេលព្រឹក ថ្ងៃនោះទេ សូម្បីតែពេលយប់ក៏អាចដោះសោរបានដូចគ្នា ហើយអ្វីដែលពិសេសនោះគឺ មិនថាអ្នកពាក់មួកថ្មី ផ្លាស់ប្ដូរវែនតា ឬប្ដូរស្ទាយសក់នោះទេ iPhone X នៅតែស្គាល់ទម្រង់ផ្ទៃមុខរបស់ម្ចាស់វា។5
  • Animoji ៖ បង្កើតថ្មីដោយ Apple យើងអាចប្រើប្រាស់មុខងារនេះនៅក្នុង iMessage ដោយអាចជ្រើសរើស Emoji ច្រើនជាង 50 ដោយឲ្យ Emoji និយាយតាមសម្លេងយើងនិយាយ និងធ្វើកាយវិការតាមចិត្តចង់ និងស្គាល់បានគ្រប់ភាសា។
  • សាកថ្មឥតខ្សែ ៖ iPhone X អាចសាកថ្មឥតខ្សែដូចគ្នា ដោយពុំចាំបាច់ដោយដុយ Lightning ទៀតនោះទេ តែ Apple ពុំបានបង្ហើបថាតើវានឹងចំនាយពេលប៉ុន្មានដើម្បីសាកថ្មមួយពេញឡើយ ដូច្នេះមានតែរង់ចាំមើលការធ្វើតេស្ដជាក់ស្ដែងទើបបានដឹង។7
  • សាកថ្មតាម AirPower ៖ ឆ្នាំងសាកថ្មី ឈ្មោះថ្មី ដែលអាចសាក iPhone, Apple Watch 3 និងកាស AirPods បានដល់ទៅ 3 ក្នុងពេលតែមួយ! អាចសាកជាមួយ iPhone 8, 8 Plus និង X។8
  • Bluetooth 5.0 ៖ ធ្វើឲ្យការប្រើប្រាស់ភ្ជាប់ទៅកាន់ឧបករណ៍ Bluetooth បានកាន់តែលឿន រហ័ស ឆ្ងាយជាងមុន និងស៊ីថ្មកាន់តែតិច។
  • ចំណាប់អារម្មណ៍នេះគឺជាការបោះជំហានដ៏ល្អមួយរបស់ Apple ក្នុងការបង្ហាញកំពូលស្មាតហ្វូនមានអេក្រង់លាតរបស់ខ្លួនចូលទៅកាន់ទីផ្សារអន្តរជាតិ ខណៈកំពូលស្មាតហ្វូនរបស់ក្រុមហ៊ុនដ៏ទៃទៀតបានបោះទុនចូលរួចទៅហើយ អមមជាមួយសមត្ថភាពមិនធម្មតាផងដែរ តែសំនួរសួរថា តើ iPhone X នឹងអាចទទួលបានជោគជ័យដែលឬទេ? ប្រាកដណាស់គឺអាច បើទោះបីជាវាមានតម្លៃថ្លៃលើស 100០$ ក៏ពិតមែននៅពេលមកដល់ទីផ្សារស្រុកខ្មែរ តែវានៅតែមានអ្នកត្រៀមទិញយកទៅប្រើប្រាស់អញ្ចឹង ព្រោះដូចបានបញ្ជាក់ខាងដើមអញ្ចឹង Apple បានវិចខ្ចប់រាល់ចំនុចសំខាន់ ក៏ដូចជាមុខងារទំនើបៗជាច្រើននៅក្នុង iPhone X ដែលវាបានធ្វើឲ្យអ្នកប្រើប្រាស់ស្មាតហ្វូនមួយភាគធំឈ្លក់វង្វេងជាមួយនឹងវារួចទៅហើយ។
  • សម្រាប់ខ្ញុំផ្ទាល់ តម្លៃដែលថ្លៃជាង iPhone 8 Plus ចំនួន 200$ ក្នុងទីផ្សារអន្តរជាតិមិនមែនជាបញ្ហាធំដុំនោះទេ ព្រោះអ្វីដែលយើងទទួលបានគឺបទពិសោធន៍មិនធ្លាប់មិនពីមុខមកក្នុងប្រវត្តិសាស្ត្រស្មាតហ្វូនរបស់ក្រុមហ៊ុន Apple ជាមួនឹងស្មាតហ្វូនកម្លាំងកប់ មានភាពវ័យឆ្លាត អាចថតរូប និងវីដេអូបានច្បាស់ ថែមទាំងមានសុវត្ថិភាពផងដែរ។ Cambo Report នឹងត្រៀមចេញផ្សាយវីដេអូ Review នៃ iPhone ទាំង 3 ដែលទើបនឹងប្រកាសនេះឲ្យបានឆាប់រហ័សតាមដែលអាចធ្វើទៅបាន ដែលពេលនោះហើយ អ្នកនឹងបានដឹងកាន់តែលម្អិតជាមួយនឹងមុខងារ ក៏ដូចជាលក្ខណៈសម្បត្តិសំខាន់ៗ ដែលពួកវាមាន។10
0
លើកនេះ Apple ពិតជាលេងមួយទំហឹងពិតមែន ជាមួយនឹងការបោះជំហានទៅមុខនៃបច្ចេកវិទ្យាថ្មី រូបរាងថ្មី ដែលអ្នកនឹកស្មានមិនដល់ ជាមួយនឹងការរចនារូបរាងថ្មី និងប្លែកជាងមុន ដោយតួម៉ាស៊ីនការពារដោយកញ្ចក់ស្វិត មានភាពរឹងម៉ាំ ពីខាងមុខ និងពីខាងក្រោយ អមមកជាមួយនឹងគែមជុំវិញអេក្រង់ការពារ Stainless Steel ជាលោហៈ ដែលមានភាពរឹងម៉ាំ និងមិនងាយឆ្កូត ថែមទាំងមិនងាយច្រេះស៊ី បើទោះបីជាប៉ះទឹកសមុទ្រក៏ដោយ ពិសេសគឺអាវក្រោះការពារធូលី និងទឹកត្រូវបានបំពាក់មកជាមួយរួចជាស្រេច។
1
នៅផ្ទៃខាងមុខពុំមានប៊ូតុង Home ទៀតឡើយ ដោយ Apple បានលុបបំបាត់ចោលទាំងអស់ ដោយជំនួសមកវិញជាមួយនឹងការប្រើប្រាស់អេក្រង់ក្នុងការបញ្ជាទៅលើមុខងារជាច្រើន តែក៏នៅរក្សានូវប៊ូតុងសំខាន់ៗដដែលផងដែរ ដូចជាប៊ូតុងសម្លេង ប៊ូតុងកាច់ញ័រ និងប៊ូតុង Siri ទៀតផង។ អេក្រង់ខាងមុខគឺជាចំនុចធំ ដែលធ្វើឲ្យ iPhone X លេចធ្លោខ្លាំងជាងគេបំផុត វាលាទសន្ធឹងធំមានគែមតិចបំផុត ដែលធ្វើឲ្យការប្រើប្រាស់មើលទៅពេញភ្នែកមែនទែន អរគុណទៅដល់អេក្រង់ទំហំ 5.8 អ៊ីញ ជាមួយនឹងកម្រិត Resolution ធំខ្លាំងដល់ទៅ 2436 x 1125p អមមកជាមួយនឹងកម្រិតដង់ស៊ីតេ 458ppi ធ្វើឲ្យការប្រើភ្នែកមើលទៅលើអេក្រង់ iPhone 10 លោតទៅកាន់បទពិសោធន៍ពិសេសថ្មីមួយផ្សេងទៀត ដែលអ្នកនឹងសរសើរវាចេញពីចិត្ត។
2
Apple ហៅអេក្រង់ថ្មីនេះថា Super Retina Display វាប្រើប្រាស់អេក្រង់ OLED ស៊េរីថ្មី អាចបង្ហាញពណ៌ដុតច្បាស់ដូចអេក្រង់ទូរទស្សន៍តម្លៃពាន់ដុល្លារអញ្ចឹងដែរ ថែមទាំង Support ជាមួយមុខងារ Doby Vision និង HDR10 អនុញ្ញាតឲ្យម្ចាស់របស់វាទស្សនាវីដេអូបែប HDR ក្នុងកម្រិតច្បាស់ត្រជាក់ភ្នែក ដែលស្មាតហ្វូនភាគច្រើនពុំអាចធ្វើទៅបាននៅឡើយ។ សម្រាប់មុខងារ 3D Touch នៅតែរក្សាដដែល អាចឲ្យយើងចុចសង្កត់បន្តិចសម្រាប់ជ្រើសរើស Option ផ្សេងៗចេញពីកម្មវិធី និងហ្គេមនានា។
កម្លាំងម៉ាស៊ីន
មិនខុសគ្នាពី iPhone 8 និង 8 Plus នោះទេ Apple បំពាក់ឈីប A11 Bionic ថ្មី ដែលជា CPU មានភាពវ័យឆ្លាត និងទំនើបជាងមុន ដោយវាមាន Core ដល់ទៅ 6 គ្រាប់ មាន 2 ខ្លាំង និង 4 ទៀតខ្សោយ ដែលជួយឲ្យ iPhone ជំនាន់ក្រោយទាំងអស់រត់បានកាន់តែលឿន ដំណើរការបានកាន់តែរហ័ស ជាមួយនឹងមុខងារថ្មីៗជាច្រើនរបស់​ Apple បានបង្កើត និងគ្រោងបង្កើននាពេលឆាប់ៗខាងមុខនេះ។ ជាការពិតណាស់ ជាមួយនឹង A11 Bionic ម្ចាស់ iPhone X ទាំងអស់នឹងទទួលបានល្បឿនកើនដល់ 25% សម្រាប់ការប្រើប្រាស់ Core មួយគ្រាប់ និងលោតដល់ 70% នៅពេលប្រើ Multithread ឬ CPU ច្រើនក្នុងពេលតែមួយ នេះបើយើងប្រៀបធៀបជាមួយនឹង A10 Fusion នៅលើ iPhone 7 និង​ 7 Plus។
a
ជាងនេះទៅទៀត Apple ក៏បានបង្កើនសមត្ថភាពកម្លាំង GPU ឲ្យកាន់តែលឿនជាងមុនផងដែរ ដោយវាដំណើរការបានលឿនជាងមុន 30% ធ្វើឲ្យការប្រើប្រាស់ទៅលើកម្មវិធី លេងហ្គេម រហ័សទាន់ចិត្ត ជាមួយ RAM ទំហំ 3GB ដដែល ពុំមានឡើងដល់ 4GB នោះទេ។
កាមេរ៉ា
iPhone X មានកាមេរ៉ាភ្លោះនៅខាងក្រោយដូច iPhone 8 Plus អញ្ចឹងដែរ តែវាមានសភាពបញ្ឈរមិនមែនផ្ដេកនោះទេ ហើយក៏មានសមត្ថភាពប្រសើរជាងផងដែរជុំវិញការថតរូប និងវីដេអូ ដោយវាទាំង 2 ដើរតួរដូចជា៖
កាមេរ៉ាទាំង 2 នេះមានមុខងារ OIS ទាំង 2 តែម្ដងដូចទៅនឹង Galaxy Note 8  ដែលធ្វើឲ្យការថតរូបកាន់តែមានភាពប្រសើរ ជួយកាត់បន្ថយរំញ័របានល្អ នៅពេលកាន់ជាប់ដៃ ពិសេសគឺវីដេអូថតបានកម្រិត 4K ហើយកម្រិត 1080p អាចថតបានដល់ល្បឿន 240fps ថែមទៀតផង។ Apple បានអះអាងទៀតថា ជាមួយនឹងកាមេរ៉ា iPhone X វាអាចទទួលពន្លឺបានច្រើនជាង iPhone 7 Plus ដល់ទៅ 60% អនុញ្ញាតឲ្យម្ចាស់ iPhone ធ្វើការថតរូបបានកាន់តែច្បាស់ ស្រស់ស្អាត មានកម្រិតគ្រាប់ Noise រំខាតតិចជាងមុន ថែមទាំងអាចថតរូបមានសកម្មភាពលឿនបានល្អទៀតផង។
មិនតែប៉ុណ្ណោះ Apple បានចុចត្រូវចំនុចអ្នកប្រើប្រាស់ស្មាតហ្វូនទូទៅតែម្ដង ដោយកាមេរ៉ាខាងមុខមានទំហំ 7 មេហ្គាភិចសែល ហើយយើងអាចធ្វើការថតរូបបែប Portrait បានទៀតផង ធ្វើឲ្យផ្ទៃមុខរបស់យើងផុះដាច់ពីផ្ទៃ Background បានល្អ អមមកជាមួយនឹងមុខងារផ្លាស់ប្ដូរពន្លឺនៃផ្ទៃខាងក្រោយរូបភាពទៀតផង ដែលអាចប្រើប្រាស់ជាមួយនឹងកម្មវិធីកាមេរ៉ាបាន។
4
ថាមពលថ្ម
និយាយដល់ថាមពលថ្ម Apple ពុំបានបង្ហើបថា តើកម្លាំងថ្មដែលបានវិចខ្ចប់នៅក្នុង iPhone X មានទំហំកម្លាំងប៉ុន្មាន mAh នោះទេ ដោយអះអាងជាសាធារណៈថា iPhone 10 អាចប្រើប្រាស់ថ្មបានយូជាង iPhone 7 ត្រឹមតែ 2 ម៉ោងប៉ុណ្ណោះ ដូច្នេះខ្ញុំគិតថា វានៅមិនទាន់មានកម្លាំងថ្មប្រើប្រាស់បានយូប៉ុន្មាននោះទេ អាចមកពីអេក្រង់ធំពេក ក៏ថាបាន។
ប្រព័ន្ធប្រតិបត្តិការ
មិនខុសពី iPhone 8 និង​ 8 Plus នោះទេ iPhone X ដំណើរការដោយ iOS 11 ចេញពីប្រអប់តែម្ដង ដែលជាប្រព័ន្ធប្រតិបត្តិការទំនើបជាងគេបំផុតក្នុងការប្រើប្រាស់ទូទៅប្រចាំថ្ងៃ ជាមួយនឹងមុខងារថ្មីៗ និងទំនើបជាច្រើន មិនត្រឹមតែសម្រាប់ប្រើនៅលើ iPhone នោះទេ គឺមានមុខងារសម្រាប់ភ្ជាប់ទៅកាន់ Apple Watch, កាស AirPods និងឧបករណ៍ផ្សេងៗទៀត។
បច្ចេកវិទ្យាថ្មីៗ
បច្ចេកវិទ្យាថ្មីមានច្រើនគួរសមនៅលើ iPhone X មានច្រើនគួរសម ដែលពុំមាននៅលើ iPhone 8 និង​ 8 Plus នោះទេ ដោយ Apple បានកែច្នៃឲ្យវាមានមុខងារពិសេសៗមួយចំនួនដូចខាងក្រោម៖
  • ចំនុចអវិជ្ជមាន
    សម្រាប់ការយល់ឃើញអំពីក្រុមការងារ Cambo Report មើលឃើញថា Apple​ ដុសខាត់បានល្អនូវអាវវុធធំរបស់ខ្លួននាចុងឆ្នាំនេះ ដោយវាមានចំនុចចាក់ដោតច្រើនទៅលើសេចក្ដីត្រូវការរបស់មហាជនទូទៅ តែអ្វីដែលជាចំនុចអវិជ្ជមាននោះគឺ យើងមិនសូវជាពេញចិត្តនូវកម្លាំងថ្ម ដែលវាអាចប្រើបានយូជាង iPhone 7 ដែលមានទំហំថ្ម 1960mAh ត្រឹមតែ 2 ម៉ោង? ដូចនេះតើថ្មរបស់ iPhone X អាចរស់បានប៉ុន្មានម៉ោងទៅ? អាចប្រហាក់ប្រហែល iPhone 7 Plus ឬយ៉ាងណា?
    តម្លៃ និងថ្ងៃចេញលក់
    iPhone X មានតែពីរពណ៌ប៉ុណ្ណោះ គឺខ្មៅចេញប្រផេះ (Space Grey) និងពណ៌ប្រាក់ ជាមួយនឹងទំហំផ្ទុកក្នុងម៉ាស៊ីន 64GB និង 256GB ដោយត្រៀមបើកឲ្យធ្វើការកម្មង់ទុកមុននៅថ្ងៃទី 27 ខែតុលាឆ្នាំ 2017 នេះឯង និងត្រៀមចេញលក់ជាផ្លូវការក្នុងទីផ្សារអន្តរជាតិនៅថ្ងៃទី 3 ខែវិច្ឆិកា ចុងឆ្នាំនេះ ជាមួយនឹងតម្លៃចាប់ផ្ដើម 999$ សម្រាប់ម៉ូឌែល 64GB។
    9
 
Copyright © Angkor Green World. Designed by OddThemes | Distributed By AngkorTop