Latest Updates


Showing posts with label ទេសភាព នឹង ដំណើរកំសាន្ត. Show all posts
Showing posts with label ទេសភាព នឹង ដំណើរកំសាន្ត. Show all posts

១០ កន្លែងជ៉ំវិញពិភពលោក អាចមើលទេសភាពថ្ងៃលិចបានស្អាតជាងគេបំផុត ក្នុងនោះក៏មានអង្គរវត្តផងដែរ


ទិដ្ឋភាពពេលថ្ងៃលិចគឺជាទិដ្ឋភាពដ៏ស្រស់ស្អាតមួយក្នុងចំណោមទិដ្ឋភាពច្រើនដែលកើតឡើងដោយធម្មជាតិ ហើយយើងអាចមើលឃើញទិដ្ឋភាពថ្ងៃលិចកាន់តែស្រស់ស្អាតបើសិនជាយើងមើលនៅកន្លែងមួយដ៏សាកសមបំផុត ។
ខាងក្រោមនេះគឺជាកន្លែងទាំងនោះ វាគឺជាកន្លែងទាំង ១០ ដែលភ្ញៀវទេសចរណ៍ជាច្រើនសរសើរថា ជាកន្លែងដែលមើលទេសភាពថ្ងៃលិចបានស្អាតជាគេបំផុតនៅក្នុងលោក ក្នុងចំណោមនោះក៏មានមួយកន្លែងនៅកម្ពុជាផងដែរ ៖
1. STONEHENGE នៅចក្រភពអង់គ្លេស
2. GRAND CANYON នៅរដ្ឋអារីហ្សូណា សហរដ្ឋអាមេរិក
3. Angkor Wat ប្រាសាទអង្គរវត្ត នៅកម្ពុជា

4. ភ្នំ BROMO នៅឥណ្ឌូនេស៉ី
5. SANTORINI នៅក្រិច
6. កោះ MALDIVES
7. ឆ្នេរ IPANEMA ទីក្រុង RIO DE JANEIRO ប្រេស៉ីល
8. ប្រាសាទ TANAH LOT TEMPLE កោះបាលី
9. MATTERHORN ប្រទេសស្វីស
10. ឆ្នេរ PFEIFFER រដ្ឋកាលីហ្វ័នញ៉ា សហរដ្ឋអាមេរិក

x

តោះ ក្រឡេកទៅមើលភូមិកុលសម្ព័ន្ធ Doi Pui Mong នៅថៃ។ ពិតជាមានធម្មជាតិដ៏ស្រស់ត្រកាលមែន!

ភាគខាងជើងនៃប្រទេសថៃកំពុងមានការទាក់ទាញភ្ញៀវទេសចរមកពី
ទូទាំងពិភពលោក ដោយសារតែសម្រស់នៃភូមិកុលសម្ព័ន្ធ
 Doi Pui Mong។ ជនជាតិភាគតិចទាំងនេះបានរស់នៅ
លើភ្នំនៃប្រទេសថៃរាប់រយឆ្នាំមកហើយដែលភាគច្រើនមក
ពីប្រទេសវៀតណាម ទីបេ នេប៉ាល់ ឡាវ ភូមា និងចិន។ 
ដើម្បីទៅដល់ភូមិរបស់ពួកគេ យើងត្រូវធ្វើដំណើរដោយកា
រជិះក្បូនទៅកាន់ភូមិមួយនៅភាគខាងជើង។
នៅទីនោះមានកុលសម្ព័ន្ធភ្នំចំនួន៦។ ពួកគេគឺជា Lisu, Karen,
 Mien (Yao), Hmong, Akha និងកុលសម្ព័ន្ធ Lahu ដែល
ពួកគេមានវប្បធម៌ខុសប្លែកពីគ្នា។ ភ្ញៀវទេសចរអាចស្គាល់តាម
រយៈការរស់នៅរបស់ពួកគេ។
 ភ្ញៀវទេសចរត្រូវជិះក្បូនតាមទន្លេ Mae Taeng ដែលកាត់តាមព្រៃធំនៅ
តំបន់ភាគខាងជើង។ ផ្លូវនោះអាចធ្វើឲ្យភ្ញៀវទេសចរមើលឃើញ
រុក្ខជាតិបៃតងខៀវស្រងាត់នៅលើជ្រុងម្ខាងនៃច្រាំងទន្លេនៅពេល
ដែលវាអណ្ដែតលើទឹក។ នៅតាមផ្លូវ អ្នកនឹងមានឱកាសឃើញ
សត្វព្រៃនៅតំបន់នេះ ក៏ដូចជាការនេសាទត្រីក្នុងស្រុកនៅលើផ្ទៃ
ទឹកដ៏ស្ងប់ស្ងាត់។ តោះ ទៅមើលរូបថតនៅតំបន់នោះទាំងអស់គ្នា៕
ប្រភព៖ theculturetrip ប្រែ​សម្រួល៖ sophea kheang  

ប្រាសាទសម្បូរព្រៃគុក​ដែលលាក់​ខ្លួនពួន​​ក្នុង​ព្រៃទាក់ទាញ​ភ្ញៀវ​ទេសចរមិនដាច់

ប្រាសាទសម្បូរព្រៃគុកស្ថិតនៅក្នុងខេត្តកំពង់ធំ ចម្ងាយ៣០គីឡូម៉ែតទៅភាគខាងជើង ឬ២០៦គីឡូម៉ែតពីខាងជើងរាជធានីភ្នំពេញ។ ប្រាសាទសម្បូរព្រៃគុកគ្របដណ្តប់ទៅដោយព្រៃឈើ ហើយបានក្លាយជាទីកន្លែងដែលទាក់ទាញអ្នកទេសចរទៅកម្សាន្តផងដែរ។
 ដើម្បីមាន​ភាពងាយស្រួល អ្នកអាចចុះឈ្មោះចូលកម្មវីធីដំណើរកម្សាន្តប្រាសាទសម្បូរព្រៃគុកតាមរយៈអ៊ីនធឺណិត ឬឲ្យសណ្ឋាគារដែលអ្នកស្នាក់នៅកក់ឲ្យ​ក៏បានដែរ ដែលមានបូកបញ្ចូលនូវមធ្យោបាយធ្វើដំណើរ​ និងការធ្វើបទបង្ហាញពីប្រវត្តិប្រាសាទផងដែរ។

 នៅថ្ងៃទី៨ ខែកក្កដាឆ្នាំ២០១៧នេះ អង្គការសហប្រជាជាតិបានដាក់បញ្ចូលប្រាសាទសម្បូរព្រៃគុករបស់ប្រទេសកម្ពុជាទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកផងដែរ។ ហើយ​ក៏​មាន​បង្ហាញ​នៅ​លើ​​គេហទំព័រ​អង្គការ UNESCO ដែល​ដាក់​បញ្ចូល​ទិន្នន័យ​ភ្លាមៗបង្ហាញ​ទៅ​កាន់​ពិភពលោកបញ្ជាក់​ថា ប្រាសាទ​ចំណាស់​មួយ​នេះកសាង​ឡើង​នៅ​ចុង​សតវត្ស​ទី៦ និង​ដើម​សតវត្ស​ទី៧។​
 អត្ថបទ៖​ Kimteng Pech
 
Copyright © Angkor Green World. Designed by OddThemes | Distributed By AngkorTop