Latest Updates


Showing posts with label ជីវិត នឹង សង្គម. Show all posts
Showing posts with label ជីវិត នឹង សង្គម. Show all posts

ទីបំផុត! សមត្ថកិច្ចសម្រេចមិនបញ្ជូន លោក កឹម សុខា មកកាន់សាលាឧទ្ធរណ៍នោះទេ ដោយព្រួយបារម្ភពីសុវត្ថិភាព​ ខណៈសវនាការ នឹងធ្វើឡើង ដោយកំបាំងមុខ


នាយឧត្តមសេនីយ៍ ខៀវ សុគ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបញ្ជាក់ប្រាប់ Fresh News យ៉ាងច្បាស់នៅល្ងាចថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧នេះថា សមត្ថកិច្ចនិងអគ្គនាយកដ្ឋានពន្ធនាគារ ក្រោមចំណុះក្រសួងមហាផ្ទៃ បានសម្រេចមិនបញ្ជូនលោក កឹម សុខា ពីពន្ធនាគារត្រពាំងផ្លុង ក្នុងខេត្តត្បូងឃ្មុំ មកកាន់សាលាឧទ្ធរណ៍ ដើម្បីជំនុំជម្រះលើសំណុំរឿងស្នើសុំនៅក្រៅឃុំ នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧ ស្អែកនេះឡើយ ដោយសារតែមានព្រួយបារម្ភពីសុវត្ថិភាព​ជនជាប់ចោទ ខណៈដែលសវនាការនឹងនៅតែបន្តធ្វើឡើងជាធម្មតា នៅថ្ងៃស្អែក។
លោក ខៀវ សុភ័គ បានបញ្ជាក់ថា អគ្គនាយកដ្ឋានពន្ធនាគារ បានទទួលលិខិតពីសាលាឧទ្ធរណ៍រួចហើយដោយបញ្ជាក់ថា វត្តមាន ឬអវត្តមាន លោក កឹម សុខា នៅក្នុងសវនាការមុនអង្គសេចក្តី ពោលគឺសវនាការជនុំជម្រះករណីស្នើសុំនៅក្រៅឃុំរបស់លោក កឹម សុខា នៅថ្ងៃស្អែកនេះ មិនសំខាន់នោះទេ ហើយក៏មិនខុសនីតិវិធីដែរ ដោយសារតែមិនមែនជាសំណុំរឿងអង្គសេចក្តី (សំណុំរឿងក្បត់ជាតិ) ដូច្នេះក្រសួងមហាផ្ទៃ សម្រេចមិនបញ្ជូនលោក កឹម សុខា ពីពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ មករាជធានីភ្នំពេញទេ ដោយសារតែគិតអំពីបញ្ហាសុវត្ថិភាព។
លោកថ្លែងថា ការសម្រេចមិនបញ្ជូនលោក កឹម សុខានេះ ធ្វើឡើងបន្ទាប់ពីសមត្ថកិច្ចនិងក្រសួងមហាផ្ទៃពិនិត្យឃើញថា មានក្រុមមួយចំនួនគ្រោងលើកគ្នា ទៅកាន់សាលាឧទ្ធរណ៍ នៅថ្ងៃសវនាការរ​បស់ លោក កឹម សុខា ស្អែកនេះ ហើយសមត្ថកិច្ចខ្លាចមានជនបាតដៃទី៣ នៅក្នុងចំណោមនោះ ដោយសារតែ សំណុំរឿង លោក កឹម សុខា មានការពាក់ព័ន្ធនឹងជនផ្សេងៗទៀត៕


ប្រភព Fresh News













ធ្លាយ​ប្រាក់​ឈ្នួល Neymar នៅ PSG​ ក្នុង​​មួយ​ថ្ងៃ​​​អាច​ទិញ Marcedes បាន​១​គ្រឿង

ចាប់​តាំង​ពី Neymar ផ្លាស់​ទៅ PSG គ្រប់គ្នា​​មិន​សូវ​ដឹង​ច្បាស់លាស់​ពី​ប្រាក់​​ឈ្នួល​ដែល​កីឡាករ​រូប​នេះ​​ទទួល​បាន​នោះ​ទេ ប៉ុន្តែ​ថ្មី​ៗ​នេះ​សារព័ត៌មាន​អាល្លឺម៉ង់​មួយ​បាន​បញ្ចេញ​​ចំនួន​តួ​លេខ​នៃ​ប្រាក់​បៀវត្សរ៍​​​របស់​កីឡាករ​ប្រេស៊ីល​នេះ។




Neymar បាន​ក្លាយ​ជា​កីឡាករ​ថ្លៃ​ជាង​គេ​លើលោក បន្ទាប់​ពី PSG​យល់​ព្រម​ទិញ​ផ្ដាច់​កុងត្រា​ពី Barcelona ក្នុង​តម្លៃ​១៩៨​លាន​ផោន។ ផ្អែក​តាម​សារព័ត៌មាន​អាល្លឺម៉ង់ Der Spiegel បាន​ទម្លាយ​ចំនួន​​ប្រាក់​ឈ្នួល​ថា កីឡាករ​វ័យ​២៥​ឆ្នាំ​នេះ​ទទួល​បាន​​ជាង៦០០ ០០០​ផោន (ជាង​៨១​ម៉ឺន​ដុល្លារ) ក្នុង​មួយ​សប្ដាហ៍។
បូកដកគុណចែក​តាម​តួ​លេខ ក្នុង​កិច្ចសន្យា​៥​ឆ្នាំ​សរុប​ជា​​ទឹក​ប្រាក់​ Neymar ​ទទួល​បាន​​៣២,៧​លាន​ផោន(៤៤,៣១​លាន​ដុល្លារ) ​ក្នុង​មួយ​ឆ្នាំ។ បើ​គិត​ជា​ថ្ងៃ​ គេ​អាច​​ទទួល​ប្រាក់​ឈ្នួល​រង្វង់​៨៨ ០០០​ផោន​(ជាង​១១​​ម៉ឺន​ដុល្លារ) ក្នុង​មួយ​ថ្ងៃ។ ​

យោង​តាម​គេហទំព័រ Roadandtrack បង្ហាញ​ថា Marcedes-Benz S550 ស៊េរី​ថ្មី​មួយ​គ្រឿង​ពេល​នេះ​​តម្លៃ​ត្រឹម​៩៦ ៦០០​​ដុល្លារ(តម្លៃ​ក្រៅស្រុក)​ប៉ុណ្ណោះ ដូច្នេះ​តាម​ចំណូល​ប្រចាំ​ថ្ងៃ​របស់ Neymar អាច​ទិញ​រថយន្ត​នេះ​បាន​១​គ្រឿង​ ហើយ​សល់​លុយ​ទៀត។ តាម​តួ​លេខ ពេល​នេះ​ប្រាក់​ឈ្នួល​របស់​ Neymar ​បាន​ឡើង​ឈរ​លើ​កំពូល​កីឡាករ​ទាំង​ពីរ  Lionel Messi និង Cristiano Ronaldo ហើយ ប៉ុន្តែ​នៅ​ក្រោម Carlos Tevez ដែល​កំពុង​លេង​នៅ​​ក្លឹប​ចិន Shanghai Shenhua ៦៥០ ០០០​ផោន​ក្នុង​១​សប្ដាហ៍៕ ​​​​
ប្រភព៖ sabay

ក្រសួងធនធានទឹក បញ្ជាក់ស្ថានភាពកំពស់ទឹកជំនន់ នៅតាមស្ថានីយជលសាស្ត្រនានា ប្រចាំថ្ងៃទី២៤ ខែកញ្ញានេះ!

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៧នេះ បានចេញព្រឹត្តបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹកជំនន់ នៅតាមបណ្តាស្ថានីយជលសាស្ត្រទាំង៨ រួមមានស្ថានីយ៖

១-ទន្លេមេគង្គ-ស្ទឹងត្រែង
២-ទន្លេមេគង្គ-ក្រចេះ
៣-ទន្លេមេគង្គ-កំពង់ចាម
៤-ទន្លេបាសាក់-ចតុមុខ
៥-ទន្លេមេគង្គ-អ្នកលឿង
៦-ទន្លេបាសាក់-កោះខែល
៧-ទន្លេសាប-ព្រែកក្តាម
៨-ទន្លេសាប-កំពង់លួង

សូមអានព្រឹត្តបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹកជំនន់ របស់ក្រសួងធនធានទឹក ពីស្ថានភាពកំពស់ទឹក នៅតាមបណ្តាស្ថានីយជលសាស្ត្រ ដូចខាងក្រោម៖


កម្លាំងនគរបាលក្រុងប៉ោយប៉ែតឃាត់ខ្លួនជនសង្ស័យមកាច់កម៉ូតូម្នាក់ ឈានដល់ការប្រមូលម៉ូតូបាន៣គ្រឿង


ប៉ោយប៉ែត៖ កម្លាំងនគរបាលជំនាញផ្នែកព្រហ្មទាន់ក្រុងប៉ោយប៉ែតដឹកនាំដោយលោកវរសេនីយ៍ទោ ធិន ស៊ីនដេត អធិការនគរបាលក្រុងបានឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលធ្លាប់លួចកាច់កម៉ូតូពីក្រុងប៉ោយប៉ែតយកទៅលក់ ខេត្តបាត់ដំបង ឈានដល់ការប្រមូលម៉ូតូបាន៣គ្រឿងមកវិញកំពុងធ្វើការស្រាវជ្រាវរកម្ចាស់ដើម្បីប្រគល់ម៉ូតូជូនវិញ។
ក្រោយពីធ្វើការសួរនាំ ជនសង្ស័យបានសារភាពថា ខ្លួនធ្លាប់ធ្វើសកម្មភាព លួច កាច់កម៉ូតូចំនួន២លើកមកហើយ នៅក្រុងប៉ោយប៉ែត។ លើកទី១ លួចម៉ូតូម៉ាក MSX នៅចំណុចអាគារថ្មី នៅភូមិអូរជ្រៅ សង្កាត់ប៉ោយប៉ែត និងលើកទី២ លួចម៉ូតូម៉ាកZOOMER-X នៅចំណុចមុខពេទ្យនគររាជ នៅភូមិក្បាលស្ពាន១សង្កាត់ប៉ោយប៉ែត ក្រោយពីធ្វើសកម្មភាពលួចបានម៉ូតូហើយ ខ្លួនបានជិះម៉ូតូទាំងយប់យកទៅលក់នៅ ឃុំសាស្តា ស្រុកសំពៅលូន ក្នុងទឹកដីខេត្តបាត់ដំបង។
សមត្ថកិច្ចបានអោយដឹងថា បន្ទាប់ពីជនរងគ្រោះបានដាក់ពាក្យបណ្តឹងរួចមកកម្លាំងនគរបាលខាងលើបានឆែកកាមារ៉ាសុវត្ថភាព រហូតដល់កំណត់មុខសញ្ញាបាន ទើបធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ មាស តូនី ភេទ ប្រុស អាយុ២៤ឆ្នាំ ស្នាក់នៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ដកហូតកន្ត្រៃកាត់ដែក ០១ នៅវេលាម៉ោង ៤ និង០០ទាបភ្លឺ ថ្ងៃទី២៥ ខែសីហា ឆ្នាំ ២០១៧ ផ្កាយ៣ ភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។
លោក វរសនីយ៍ទោ ធិន ស៊ិនដេត អធិការក្រុងប៉ោយប៉ែតបានប្រាប់ថា ក្រោយពីជនសង្ស័យសារភាពរួច កម្លាំងនគរបាលរបស់លោក បានសហការជាមួយកម្លាំងនគរបាលស្រុកសំពៅលូនបានស្រាវជ្រាវរហូតដល់ថ្ងៃទី២៧ ខែសីហានេះ កម្លាំងទាំងពីបានប្រមូលម៉ូតូមកវិញចំនួន៣គ្រឿងវិញហើយ និងកំពុងធ្វើការស្រាវជ្រាវរកម្ចាស់មកទទួលយកវិញ៕ប៊ុនថន

អាមេរិក បញ្ជូន​នាវា​ចម្បាំង និង​យន្តហោះ ទៅជួយ​សង្គ្រោះ​ប្រជាជន​ពី​ទឹកជំនន់

នាវាចម្បាំង​អាមេរិក ២​គ្រឿង គឺ USS Kearsage និង USS Oak Hill ត្រូវបាន​បញ្ជូន​ទៅកាន់​រដ្ឋ​តិចសាស់ ដើម្បី​ជួយ​សង្គ្រោះ​ប្រជាជន​ពី​ទឹក​ជំនន់ ដែល​បាន​កើតឡើង​ដោយសារ​ខ្យល់ព្យុះ​ត្រូពិច Harvey។


នាវា​ចម្បាំង​ទាំង២គ្រឿង​នេះ គឺ​ត្រឡប់​មកពី​ហ្វឹកហាត់​នៅក្នុង​មហា​សមុទ្រ​អាត្លង់ទិក ទៅកាន់​ទីក្រុង Norfolk កាលពី​ថ្ងៃទី២៩​សីហា រួចនឹង​ចាកចេញ​ពីក្រុង​នេះ ទៅកាន់​រដ្ឋ​តិចសាស់ នៅថ្ងៃទី​៣១សីហា​នេះ​ហើយ។
មន្រ្តី​កងទ័ព​ម៉ារីនម្នាក់​បាន​ឲ្យដឹង​ថា កងម៉ារីន​ចំនួន ៦៩០​នាក់ នឹង​ធ្វើ​ដំណើរ​លើ​នាវា Oak Hill ដើម្បី​ទៅជួយ​សង្គ្រោះ​ជន​រងគ្រោះ។

ក្នុងពេល​ជាមួយ​គ្នា​នេះដែរ កងទ័ព​អាកាស និង​ឧទ្ធម្ភាគចក្រ​នៃ​កងទ័ព​ជើងទឹក បាន​ចាប់ផ្តើម​ប្រតិបត្តិការ​សង្គ្រោះ​ក្នុង​រដ្ឋ​តិចសាស់ តាំងពី​ដើម​សប្តាហ៍​នេះ​មកម្លេះ។
ឆ្មាំជាតិ​ប្រចាំ​រដ្ឋ​តិចសាស់ ក៏បាន​បញ្ជូន​យន្តហោះ​ផ្ទាល់ខ្លួន ១៦​គ្រឿង ចំណែក​យន្តហោះ និង​ឧទ្ធម្ភាគចក្រ​មកពី​រដ្ឋ​ផ្សេងៗ ក៏ត្រូវ​បាន​បញ្ជូន​ទៅកាន់​តំបន់​រងគ្រោះ​ផងដែរ៕
 
Copyright © Angkor Green World. Designed by OddThemes | Distributed By AngkorTop