ស្ថានិ៍យទូរទស្សន៍ CBS ​​បក​ស្រាយ​ចម្ងល់​រឿង​មិនផ្សាយ​ UCL & EPL ​​តាមទំព័រ​ Facebook



បណ្តាញ​ស្ថានីយ៍​ទូរទស្សន៍​ CBS ​​ដែល​មាន​ CTN, MyTV និង​ CNC ​​បាន​បក​ស្រាយ​ចម្ងល់​ដល់​បង​ប្អូន​ប្រជាពល​រដ្ឋ​ខ្មែរ​ ដែល​ស្នេហា​វិស័យ​បាល់ទាត់​ ​ពី​មូលហេតុ​ដែល​​ទូរទស្សន៍​មួយ​នេះ​ មិន​ព្រម​ផ្សាយ​បន្ត​ផ្ទាល់​បាល់ទាត់​ UEFA Champions League, UEFA Europa League និង​ English Premier League ​នៅ​លើ​​ទំព័រ​ Facebook ​​របស់​ CBS SPORT។



រដូវ​កាល​ថ្មី​នេះ​​​បណ្តាញ​ស្ថានីយ៍​ទូរទស្សន៍​ CTN, MyTV និង​ CNC ​​​បាន​ផ្សាយ​បន្ត​ផ្ទាល់​បាល់ទាត់​ Premier League ​ជា​រៀង​រាល់​ថ្ងៃ​សៅរ៍​ និង​ថ្ងៃ​អាទិត្យ​ រួម​ទាំង​ផ្សាយ​បន្ត​ផ្ទាល់​ UEFA Champions League ​​និង​ UEFA Europa League ​១គូៗ​ក្នុង​១​យប់​ផង​ដែរ ​លើ​កញ្ចក់​ទូរទស្សន៍​ ប៉ុន្តែ​​អ្នក​ទស្សនា​នៅ​កម្ពុជា​ជា​ច្រើន​​ចង់​​ឲ្យ​មាន​ការ​ផ្សាយ​បន្ត​ផ្ទាល់​លើ​ Facebook ​Page ទៀត​ ដើម្បី​ងាយ​ស្រួល​តាម​ដាន ព្រោះ​អ្នក​ខ្លះ​ពុំ​មាន​ទូរទស្សន៍​នោះ​ទេ។





យ៉ាងណាក្តី បើ​តាម​លោក​ ស៊ីថូ ណាថាន់​ ពិធីករ​កីឡា​ដ៏​ល្បី​​របស់​​​ស្ថានីយ៍​ទូរទស្សន៍​ CBS ​បាន​បញ្ជាក់​កាល​ពី​យប់​មិញ​ថា ​ក្រុម​ការងារ​របស់​លោក​ ក៏​ចង់​ផ្សាយ​បន្ត​ផ្ទាល់​លើ​ Facebook ​ដើម្បី​ចែក​ជូន​បងប្អូន​បាន​ទស្សនា​ងាយ​ស្រួល​ផង​ដែរ ​ប៉ុន្តែ​ដោយសារ​​កិច្ចសន្យា​​ គេ​ពុំ​អនុញ្ញាត​ឲ្យ​ផ្សាយ​បន្ត​ផ្ទាល់​លើ​ Facebook នោះ​ទេ ​ដូច្នេះ​​ហើយ​ទើប​មិន​អាច​ធ្វើ​ទៅ​បាន។



ចំពោះ​​ការ​ដែល​ CBS មិន​ផ្សាយ​ក្របខណ្ឌ​លីគ​កំពូល​អេស្ប៉ាញ La Liga ​រដូវ​កាល​នេះ​ លោក​ ណា​ថាន់​ បាន​បន្ថែម​ថា គឺ​ទាក់ទង​នឹង​ចប់​កុងត្រា​ជាមួយ​អ្នក​ឧបត្ថម្ភ​ (Sponsor) ​និង​​ចប់​កុងត្រា​ជាមួយ​ La Liga ​​ផង​ដែរ។ ហើយ​ការ​ចង់​ផ្សាយ​ក្របខណ្ឌ​ណា​មួយ​ មិន​មែន​​​ចេះ​តែ​នឹក​ឃើញ​ផ្សាយ​នោះ​ទេ ​ពោល​គឺ​ទាមទា​ ​លើ​ការ​ចរចា​លក្ខខណ្ឌ​​កុងត្រា​រវាង​ភាគី​៣​គឺ CBS, អ្នក​ Sponsors និង​ La Liga ​ទៀត​ផង៕
ប្រភព​ ដំណឹងថ្ងៃនេះ

ភ្ចាប់ទំនាក់ទំនងជាមួយAngkor Green Worldយើងខ្ញុំ


Post a Comment

 
Copyright © Angkor Green World. Designed by OddThemes | Distributed By AngkorTop